ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉តូឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០​ និង២០នាទីព្រឹក​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉តូឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវលេខ១៨៤ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ។ 

ជនសង្ស័យឈ្មោះ សេង សុធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ិល  អានុជ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ សា្នក់នៅផ្ទះលេខ១៣បេ ផ្លូវលេខ៥១ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA CLICK ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1 GU 0673 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ទូរស័ព្ទដៃម៉ាក់ Google Pixal 6 ពណ៌ ខ្មៅ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

ដោយ​៖សហការី​


ចែករំលែក៖