ភ្នំពេញ៖ លោកស្រី ហ៊ុន ម៉ាណា បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃសៅរ៍ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ ថ្ងៃនេះ កូនពិតជាមានមោទនភាពណាស់ ដែលលោកពុក ទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ។
លោកស្រី ហ៊ុន ម៉ាណា បានថ្លែងបន្តថា តាមរយៈពានរង្វាន់ដ៏មហាកិត្តិយសនេះ គឺពិតជាស័ក្តិសមណាស់សម្រាប់លោកពុក ជាអ្នកដឹកនាំប្រទេសជាតិដែលពុកបានយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិ។
ការផ្តល់ពានរង្វាន់នេះ កេីតចេញការវាយតម្លៃយ៉ាងល្អិតល្អន់របស់គណ:កម្មការនៃមូលនិធិសន្តិភាពស៊ុនហាក់ ពីព្រោះ ពុកជាមេដឹកនាំ ជាឥស្សរជននយោបាយ ដែលបានធ្វេីពលីកម្ម គ្រប់បែបយ៉ាង ដេីម្បីបុព្វហេតុសន្តិភាព និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ជាពិសេសការរំដោះប្រជាជនពីរបបវាលពិឃាដ រហូតដល់ការបង្រួបបង្រួមជាតិ និងស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជាដល់សព្វថ្ងៃនេះ៕
ដោយ៖ស តារា