រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រើប្រាស់បទចម្រៀងល្បីៗនៅលើពិភពលោកដើម្បីបំបែកក្រុមបាតុករ ប្រឆាំងវិធានការរិតត្បិតទប់ស្កាត់កូវីដ-១៩ បង្កឱ្យមានភាពចលាចលនៅក្នុងសង្គម។
តាមសារព័ត៌មាន The Guardian របស់អង់គ្លេស បានផ្សាយថា ក្រុមបាតុកម្មប្រឆាំងវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានឆ្លងរាលដាលកាន់តែធំឡើងនៅក្នុងប្រទេសនេះ។ ប្រធានរដ្ឋសភា នូវែលហ្សេឡង់ លោក Trevor Mallard បានលើកឡើងពីយុទ្ធសាស្ត្រប្រើប្រាស់វិស័យតន្ត្រីដើម្បីបំបែកហ្វូងបាតុករ។
នៅក្នុងបញ្ជីឈ្មោះបទចម្រៀងរួមមានបទចម្រៀងរបស់តារាល្បិៗ ដូចជា តារាចម្រៀង Barry Manilow ឬ បទចម្រៀងដ៏ពេញនិយមរបស់ Macarena នៅក្នុងឆ្នាំ១៩៩០។ ក្រៅពីនេះនៅមានបទចម្រៀង You’re beautiful របស់តារា James Blunt ហើយក៏មានបទចម្រៀងមនោសញ្ចេតនា My heart will go on ឬ Let it go … ត្រូវបានចាក់ផ្សាយដើម្បីរំងាប់អារម្មណ៍របស់ក្រុមបាតុករ។
ប្រព័ន្ធផ្សព្វផ្សាយនូវែលហ្សេឡង់ បានផ្សាយថា ភាគច្រើនបទចម្រៀងទាំងនោះ គឺពលរដ្ឋចេញច្រៀងស្ទើរតែគ្រប់គ្នា ។ ក្រុមបាតុករបានសប្បាយទៅតាមបទចម្រៀងដែលខ្លួនចូលចិត្ត ។ ប៉ុន្តែក៏មានក្រុមមិនពេញចិត្ត បានចាក់ផ្សាយបទចម្រៀងតបតវិញគឺបទ We’re not gonna take it (យើងនឹងមិនអាចទទួលយកបានឡើយ)។
បាតុកម្មនៅក្នុងប្រទេសនូវែលហ្សេឡង់ ក៏យកតាមគំរូមកពីប្រទេសកាណាដា ដែលមានឈ្មោះថា “Freedom convey” ក្បួនរថយន្តសេរី។ បាតុកម្មនេះដែរ ក៏បានផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបផងដែរ ៕ ដោយ៖ សាធី
រូបថត៖Getty Images