ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួល ពលរដ្ឋខ្មែរចំនួន ១៦៦នាក់ ត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ នៅស្រុកកំរៀង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩  បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន១៦៦នាក់ ។

ប្រជាពលរដ្ឋចំនួន ១៦៦នាក់ (ស្រី ៥៥នាក់) ក្មេង ៣២នាក់ (ក្មេងស្រី ១៦នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖ អវិជ្ជមានកូវីដ-១៩ ទាំងអស់

-ពលករចំនួន ៦៦នាក់  បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១០០នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ដោយ៖ សូរិយា


ចែករំលែក៖