ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន៖​ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តទៅយ៉ាងរលូន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៨​ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះថា៖​ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តទៅយ៉ាងរលូន។ 

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន​ បានថ្លែង​បន្តថា​៖” ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់សហសេវិកទាំងអស់ ក្នុងការពិភាក្សាអំពីបញ្ហាប្រឈមធំៗក្នុងតំបន់យើងនាពេលបច្ចុប្បន្ន និងអនាគត។ ទាំងនេះ គឺសំដៅធានាថាអាស៊ាននឹងបន្តអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា ដោយមិនទុកមួយណាចោលនោះឡើយ”។

ឯនៅខាងក្រោយឆាកវិញ គឺមានក្រុមការងារមួយដែលមានឆន្ទៈ និងសមត្ថភាពខ្ពស់។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ នេះក៏ជាបទពិសោធន៍ដ៏មានតម្លៃមួយសម្រាប់យើងផងដែរ។

បន្ថែមពីនេះ​ លោក​ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀត​ កម្ពុជាទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំផ្សេងៗទៀតក្នុងឆ្នាំនេះ។ ខ្ញុំក៏នឹងបន្តបំពេញតួនាទីរបស់ខ្ញុំឱ្យអស់ពីសមត្ថភាពដើម្បីកម្ពុជា និងអាស៊ានទាំងមូល៕

ដោយ​៖ស​ តារា​


ចែករំលែក៖