ព័ត៌មានទាន់ហេតុការណ៍៖

ករណី​កកស្ទះចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៥ មុខរោងចក្រសេងយ៉ុង​ ត្រូវ​សមត្ថកិច្ច​ចុះរៀបចំសណ្តាប់ធ្នាប់​​

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្កទី១ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ​លក់ដូរ​ ដែល​យកចិញ្ចេីមផ្លូវបង្ក​បញ្ហា​កកស្ទះចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៥ មុខរោងចក្រសេងយ៉ុង​។ 

សូមជម្រាបថា​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៥ មុខរោងចក្រសេងយ៉ុង ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១​ ខណ្ឌឫស្សីកែវ​ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ខាននគរបាលខណ្ឌឬស្សីកែវ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ ដោយឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក។ 

គួរបញ្ជាក់ថា​ កម្លាំងសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងជំនាញ​របស់​អធិការដ្ឋាននគរបាលចំនួន១៤ខណ្ឌ​ បានចុះ​យុទ្ធនាការរៀប​សណ្តាប់ធ្នាប់សាធារណៈ​ ក្នុងមូលដ្ឋាន​រៀងរាល់​ថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

ដោយ​៖សហការី​


ចែករំលែក៖