ព័ត៌មានទាន់ហេតុការណ៍៖

ការឆ្លើយតបរបស់ក្រុមហ៊ុន Opennet រឿងក្រសួងពាក់ព័ន្ធបិទជាបណ្តោះអាសន្ន ដោយសារបំណុលជាង ៦លានដុល្លារ គ្មានទំងន់ណា១ ដែលអតិថិជនត្រូវជឿទុកចិត្តឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ជាមួយនឹងសំណួរថា, ការបិទនេះប៉ះពាល់ដល់អតិថិជន អ្នកប្រើប្រាស់មែនទេ រឿងក្រុមហ៊ុន Opennet ? ចម្លើយតបពីតំណាង ក្រុមហ៊ុន Opennet តបថា, ក្រុមហ៊ុនកំពុង ទាក់ទងទៅក្រសួង មានសមត្ថកិច្ចហើយនិងមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ទេ។ 

 សូមបញ្ជាក់ថា, ក្រុមហ៊ុន Opennet ឆ្លើយ តបព័ត៌មានបិទជាបណ្តោះអាសន្ន ដោយសារបំណុលជាង ៦លានដុល្លារ បន្ទាប់ពីទទួលព័ត៌មានថា ក្រុមហ៊ុន Opennet នឹងត្រូវ បិទជាបណ្តោះអាសន្ននៅសប្ដាហ៍ក្រោយ ដោយសារបំណុលជាង ៦លានដុល្លារ ពេលនេះតំណាងក្រុមហ៊ុន បានឆ្លើយតបជុំវិញបញ្ហានេះ។ ផ្នែកបម្រើសេវាកម្មនៃក្រុម ហ៊ុនបានសរសេរថា ក្រុមហ៊ុនកំពុងទាក់ទងទៅក្រសួងពាក់ព័ន្ធ និងបានអះអាងថា មិនធ្វើឱ្យប៉ះពាល់ដល់ការប្រើ ប្រាស់របស់អតិថិជនឡើយ។

“ក្រុមហ៊ុនកំពុងទាក់ទងទៅក្រសួងមានសម្ថកិច្ចហើយនិង មិនប៉ះពាល់ដល់ការប្រើប្រាស់របស់ឡើយ។ ខាងក្រុមហ៊ុន Opennet និងផ្តល់ព័ត៌មានផ្លូវការបន្ទាប់ពីទទួលបានការដោះស្រាយ ពេញលេញហើយ”។

តាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុក ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet)  បណ្តោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្តល់ សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះមិនព្រមចូលទៅទូទាត់ បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងដល់ សាធារណជនបានដឹងជុំវិញ ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត មិន ទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិត ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុន ចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃ ចំណូលបែងចែក (Revenue Share) និងបំណុលដទៃ ទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។

សូមរម្លឹកថា, តើអតិថិជនត្រូវទឹកចិត្តបែបណាបើ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអុីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។

ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ក្នុងការបំពេញកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋតាមពេលវេលាកំណត់ខាងលើ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

ចំណុចនេះ អតិថិជនចង់ដឹងថា, តើសងបំណុលជាង ៦លានដុល្លារជូនរដ្ឋហើយ ឬនៅ បើមិនទាន់សងទេ គួរកុំប្រើពាក្យថា, ចាំក្រុមហ៊ុនធ្វើការទាក់ទងទៅក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធអី អតិថិជនគ្មានជំនឿទេ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖