ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពីបទ អំពើលួច (ទូរទស្សន៍​ និងដុំខ្សែភ្លេីង)

ចែករំលែក៖

     ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង​ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ​ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ អំពើលួច ( ទូរទស្សន៍) ប្រព្រឹត្តិនៅចំណុចហាងម៉ូតូហុងដាផ្ទះលេខ៣៦៤ផ្លូវ ព្រះមុនីវង្ស ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:០០នាទី ។

   សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមាន​ ឈ្មោះ ទុំ សុចាន់ ភេទប្រុស អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។

     ចំណែកវត្ថុតាងចាប់យក៖ 

   – ទូរទស្សន៍ម៉ាក TOSHIBA ពណ៌ខ្មៅចំនួន០២គ្រឿង នឹងខ្សែចំនួន០១ដុំ(ជារបស់ជនរងគ្រោះ)

   – កន្រ្តៃកាត់ពណ៌ទឹកក្រូចចំនួន០១

   – ទួឡឺវីសអក្សរតេចំនួន០១

   – ដែកគាស់ចំនួន០១

   -សោបាឡុងចំនួន០១

   – កន្រ្តៃកាត់ខ្សែភ្លើងពណ៌ទឹកដោះគោចំនួន០១

  ជនរងគ្រោះឈ្មោះ ផាន់ រ៉ូ ភេទប្រុស។ឥ

     បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ឃាត់ខ្លួនបណ្ដោះ​អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង​កង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​តាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖