ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្តលឿនធ្លាក់ជង្ហុកក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ​៖​ ជនជាតិចិនមួយក្រុមបានជិះរថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ផ្លូវមានជង្ហុកមិនដឹងបួងចង្កូតយ៉ាងម៉េចស្រាប់តែក្រឡាប់ផ្ងារជេីងមួយចំហៀង តែមិនមានមនុស្សរងរបួសឡើយ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបកប់ស្រូវ​ ផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស  ពណ៌ផ្សែងបារី​ ពាក់ស្លាកលេខភ្នំពេញ2AX-0797 បេីកបរដោយជនជាតិចិននិងរួមដំណេីរជនជាតិចិនជាច្រើននាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុដោយសារតែស្ថានភាពផ្លូវមានជង្ហុកផងនោះមិនដឹងបួងចង្កូតយ៉ាងម៉េចក៏ស្រាប់តែក្រឡាប់ផ្ងារជេីងម្ខាងអូសជាច្រេីនម៉ែត្រ​បណ្តាលឱ្យរងការខូចខាត តែសំណាងមិនមានមនុស្សរងរបួសឡើយ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហើយដោយសារតែមិនប៉ះពាល់ដល់អ្នកផ្សេងទេីបប្រគល់រថយន្តឱ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖