ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងប្រក់ដំបូលស័ង្កសីផ្ទ្ទះឪពុក តែចៃដន្យត្រូវខ្សែភ្លើងកកិតដាច់សំបកជ័រឆក់ធ្លាក់មកដីផ្អើលអ្នកភូមិទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលយឹតពេលទៅហើយខណៈដែលបុរសម្នាក់ឡើងទៅប្រក់ដំបូលស័ង្កសីផ្ទ្ទះឪពុកបង្កើត ហើយប៉ះចំខ្សែភ្លើងកកិតដាច់សំបកជ័រធ្វើឱ្យឆក់ធ្លាក់មកដល់ដី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និងង៣៥នាទីល្ងាចថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សំ មន្ថា ហៅទ្រីត អាយុ៤២ឆ្នាំ មុខរបរជាងដែក មានទីលំនៅកន្លែងកើតហេតុខាងលើ ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសឈ្មោះសំ មន្ថា ហៅទ្រីត បានឡើងទៅប្រក់ដំបូលស័ង្កសីផ្ទ្ទះឪពុកបង្កើត ហើយដោយប៉ះចំខ្សែភ្លើងកកិតដាច់សំបកជ័រទើបបណ្តាលឱ្យឆក់ធ្លាក់មកដល់ដីបង្កការភ្ញាក់ផ្អើលទាំងក្បាលល្ងាចដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះហៅរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្វាយទាបមកដឹកយកទៅសង្គ្រោះ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យចុះមកពិនិត្យសពហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖