រ៉ុក្កែត Long March 8 របស់ចិនបានបង្កើតកំណត់ត្រាថ្មី ដោយនាំផ្កាយរណបរហូតដល់ទៅ ២២គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ។
សារព័ត៌មានស៊ីនហួបានផ្សាយថា ការបាញ់បញ្ជូនផ្កាយរណបបានធ្វើឡើងនៅវេលាម៉ោង ១១និង៦នាទី ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ បញ្ជូនផ្កាយរណប២២គ្រឿងឡើងទៅកាន់ទីតាំងដែលបានកំណត់ទុក។ នេះជាកំណត់ត្រាថ្មីរបស់ចិន ដែលបញ្ជូនផ្កាយរណបជាច្រើនក្នុងពេលតែមួយ។
ផ្កាយរណបដែលរ៉ុក្កែតចិនទើបតែបញ្ជូនទៅនោះ មកពីក្រុមហ៊ុនចំនួន៧ផ្សេងគ្នា និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រចំនួនពីរទៀត ព្រមទាំងផ្កាយរណបតាមដានបរិយាកាស គ្រោះធម្មជាតិ ភ្លើងឆេះព្រៃជាដើម។
កាំជ្រួចមីស៊ីល Long March 8 ជាប្រភេទមីស៊ីលការពារដែនអាកាសថ្មីរបស់ចិនដែលបានផលិតឡើងកាលពីឆ្នាំ២០១៧។ មីស៊ីលនេះបានបាញ់បញ្ជូនផ្កាយរណបលើកដំបូងនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ ។
កាំជ្រួចមីស៊ីល Long March 8 មានឈ្មោះ Long March 8 /Y1 មានប្រវែង៤៨ម៉ែត្រ មានទម្ងន់ ១៩៨តោន ដោយអាចនាំផ្កាយរណបមានទម្ងន់៣តោនឡើងទៅកាន់គន្លងគោចរនផែនដី៕
ដោយ៖ ធីរីណា