ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៨ខែគុម្ភៈនេះបន្ទាប់ពីទ្រាំទ្រជាមួយជំងឺរាំរ៉ៃ ទប់លែងជាប់ពេលនេះលោក អៀង ចេនឡា បានទទួលមរណភាពហើយដោយសារជំងឺរលាក ស្រោមខួរធ្ងន់ធ្ងរ។ នៅមុនពេលលោកទទួលមរណភាពមហាជនបានដឹងហើយថា សភាពជំងឺរបស់លោកគឺមានការឈឹចាប់នឹងរាំរ៉ៃអស់រយៈពេលជាយូ រហូតលោកដាច់ចិត្តទំលាយប្រាប់មហាជនត្រូវការជំនួយ ហើយ កាន់តែធ្ងន់ទៀតនោះ ចុងក្រោយ នេះ អាការៈជំងឺកាន់តែធ្ងន់រហូត លែងនិយាយដឹងអីហើយ រវឺរវាយបាត់បង់ ការចងចាំ ហើយថែមទាំងប្រកាសរកជំនួយ ត្រូវការ ឈាម៦កំប្លោក ដើម្បីសង្គ្រោះបន្ទាន់ ថែមទៀតផង ។ គេនៅចាំបានថា សម្រាប់លោក សុខ រ៉ាសុី ដែលត្រូវជាប្អូនប្រុសបង្កើត ក៏បានប្រាប់សារព័តមាន ផងដែរថា បងប្រុសរបស់ខ្លួន មានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងដំណាក់កាលចុងក្រោយ គឺសឹងតែអស់សង្ឃឹមទៅហើយ…សង្ឃឹមតិចមែនទែន។ បងប្រុសរបស់ខ្លួនចូលសម្រាកព្យាបាលតាំងពីនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ តែក្រុមគ្រួសារបានយកលោក ចេនឡា ទៅព្យាបាលនៅបីពេទ្យហើយ ទើបចុងក្រោយនៅកាល់ម៉ែត។ ដោយទឹកចិត្តអ្នកសិល្បៈនឹងសប្បុរសធម៌នោះទេ នៅពេលដែលលោក អៀង ចេនឡាស្ថិតក្នុងព្យាបាលជំងឺគេសង្កត មិត្តភក្រសិល្បករជាច្រើនបានចូលរួមបរិច្ចាកថវិកាជូនលោក ដើម្បីជួយសម្រួលបន្ទុក ហើយក្នុងនោះក៏នៅមានបុគ្គលល្បីៗនឹងអ្នកមានទ្រព្យក៏បានជួយបរិច្ចាកផងដែរ តែជាអកុសល ដោយសារសភាពជំងឺធ្ងន់ធ្ងរពេក លោកមិនអាចទ្រាំទ្របាន ក៏បានទទួលមរណភាព នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ វេលាម៉ោងជាង ៩ យប់ ។ ក្រោយពីដំណឹងនៃមរណភាពត្រូវបានចែករំលែកក្នុងហ្វេសប៊ុកដោយប្អូនប្រុសលោក គេសង្កេតឃើញអ្នកសិល្បៈជាច្រើនបានផ្ញើរសាររំលែកទុកភ្លាមៗផងដែរ ក្នុងនោះ នាយ ព្រែក បានបង្ហោះរូបភាពជាមួយនឹងលោក ចេនឡា អមដោយខ្លឹមសារថា ខ្ញុំបាទពិតជាមានក្ដីសោកស្ដាយជាពន់ពេកចំពោះមរណភាពរបស់បងប្រុស អៀង ចេនទ្បា សូមវិញ្ញាណក្ខន្ធបងប្រុសបានទៅកាន់សុគតិភពកុំបីខាន🙏 លោក ហេនងនូរាក់ កក្កដា ក៏បានសរសេដែលថា ហេតុអ្វីមនុស្សល្អដូចបងអាយុខ្លីម៉េសបង? បងជាមនុស្សផ្តល់នៅភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន ការគោរពផ្តល់តំលៃ មិនថាក្នុងការងាររឺក៏ក្រៅការងារ បងជាមនុស្សល្អរបស់ប្អូន សូមបួងសួងដល់បងប្រុសកេីតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនេះណាបង សូមបងប្រុសគេងលក់ដោយស្ងប់ចុះណាបង ប្អូនសូមចូលរួមរំលែកទុក្ខនេះផង ហើយនៅក្នុងនោះនៅមាន អ្នកនាង ឱក សុគន្ឋកញ្ញា កញ្ញា ហុិនចន្ទនិរ័ត្ន លោក សុខ រ៉ាសី រួមនឹងតារាច្រើដួងទៀតដែលបានចួលរួមរំលែកទុក្ខផងដែរ ៕
ដោយ៖ វឌ្ឍនា