ភ្នំពេញ ៖ ហាងស្មងគោនិងប្រហិតធំ មួយកន្លែងត្រូវបានព្រះអគ្គីឆាបឆេះបណ្តាលឱ្យខូចខាតសម្ភារជាច្រេីន ហើយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីអគ្គិភ័យនេះដែរបណ្ដាលឱ្យបុរសម្នាក់ ដែលជាអ្នកមើលការក្នុងហាងរលាកដៃរងរបួសស្រាល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ហាងបានឃើញបំពង់ទុយយោហ្គាសធ្លាយ និងបង្កជាអគ្គិភ័យឆាបឆេះនិងមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ពន្លត់ តែដោយសារតែភ្លើងមានការឆាបឆេះមិនសូវជាខ្លាំងត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបភ្លើងរលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ ។
ក្នុងករណីនេះដែរក៏មានបុរសម្នាក់ដែលជាអ្នកមើលការក្នុងហាងបានរងរបួសដៃបន្តិចបន្តួច។ ចំណែករថយន្តពន្លត់អគ្គិភ័យបានមកដល់ចំនួន២គ្រឿងដែរ តែមិនបានប្រេីទឹកនោះទេ ៕
ដោយ ៖ ភារ៉ា ដង្កោ