នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជាលើកទីបីរវាង ប្រធានាធិបតីបារាំង និងរុស្ស៊ី លោកពូទីនបានព្រមានថា «រាល់ការព្យាយាមអូសបន្លាយពេលវេលា នៃកិច្ចពិភាក្សា រវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែន ទីក្រុងមូស្គូនឹងបន្តសកម្មភាពរបស់ខ្លួន ដោយមិនរង់ចាំទៀតឡើយ»។
ការប្រកាសខាងលើរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅក្នុងជំនួបពិភាក្សា តាមទូរស័ព្ទរយៈពេល៩០នាទីជាមួយប្រធានាធិបតីបារាំង ។ នេះជាកិច្ចពិភាក្សាលើកទីបីចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ។
សារព័ត៌មាន France 24 បានផ្សាយថា ប្រធានាធិបតីបារាំង បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងថា«រឿងអាក្រក់បំផុតអាចនឹងកើតឡើង នៅក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែន »។ ជាមួយគ្នានេះប្រធានាធិបតីបារាំង ក៏បានអំពាវនាវដល់រុស្ស៊ីកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់ និងអនុញ្ញាតឲ្យមានសកម្មភាពមនុស្សធម៌ ៕
ដោយ៖ធីរីណា(ប្រភពរូបថត៖saostar.can