យ៉ាងហោចណាស់ក៏មានមនុស្ស ៣០នាក់ស្លាប់និង៥៦នាក់រងរបួស ក្នុងករណីផ្ទុះគ្រាប់បែកនៅជិតព្រះវិហារអ៊ិស្លាមនៅក្នុងទីក្រុង Peshawar ស្ថិតនៅក្នុងខេត្ត Khyber Kakhtunkhwa ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។
ការផ្ទុះកើតឡើងក្នុងពេលដែល សាសនិកកំពុងតែធ្វើពិធីបន់ស្រន់នៅថ្ងៃសុក្រទី៤ ខែមីនា ។ កម្លាំងជួយសង្គ្រោះបានខិតខំដើម្បីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដោយមានអ្នករងរបួសធ្ងន់ជាច្រើននាក់។
មន្ត្រីក្នុងមន្ទីរពេទ្យប៉ាគីស្ថានបានប្រកាសថា ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកនោះបានកើនឡើងដល់៣០នាក់ និង៥៦នាក់រងរបួស។ អ្នករងរបួសជាច្រើនកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។
កន្លងមក កម្លាំងប៉ូលិសក៏បានប្រកាសផងដែរថា មានគ្រាប់បែកផ្ទុះនៅជិតព្រះវិហារមួយក្នុងទីក្រុង Peshawar ស្ថិតនៅក្នុងខេត្ត Khyber ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ ៕ ដោយ៖ធីរីណា
រូបថត៖Reuters
រូបថត៖THX/TTXVN