ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឆ្លងចរន្ដផ្ទុះឆេះ បណ្ដាលឱ្យតៃកុងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសជាតៃកុងរថយន្ដ រត់តាក់ស៊ីម្នាក់ បានទទួលរងរបួសធ្ងន់ ខណ:រថយន្ដឆ្លងចរន្ដ បណ្ដាលឱ្យផ្ទុះឆេះ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិងកម្លាំងសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង នាំគ្នាជួយពន្លត់សង្គ្រោះបានទាន់ពេល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

មន្រ្ដីនគរបាលស្រុកអន្លង់វែងបានឱ្យដឹងថា  មានករណីគ្រោះអគ្គិភ័យដោយរថយន្តផ្ទុះហ្គាស់ឆេះ កើតឡើងនៅភូមិអភិវឌ្ឍន៍ ឃុំ ស្រុកអន្លង់វែង    បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង  របួសម្ចាស់ រថយន្ត ១ នាក់ ភេទប្រុស  និងឆេះកែបម៉ូតូ ២ គ្រឿង ។

  ម្ចាស់រថយន្តឈ្មោះ វ៉ន សុខុម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងរបួស  បើកបររថយន្តម៉ាក  TOYOTA SIENNA ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AB-2970 

   ក្រោយពីកើតហេតុការណ៍ភ្លាម ប្រជាពលរដ្ឋ កម្លាំងប្រជាការពារ និងរថយន្តពន្លត់អគ្គិភ័យពន្លត់បានទាំងស្រុងឡើងវិញ ៕

ដោយ៖ ប៉ែន នួន


ចែករំលែក៖