ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោមនិទានរឿងអភិបាលខេត្តមួយរូបភូតកុហកសម្ដេចតេជោនិងសម្ដេចអំពីទីតាំងភូមិសាស្រ្តព្រោះខ្លួនឯងមិនដែលស្គាល់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង បានទម្លាយឲ្យដឹងចំពោះអភិបាលខេត្តមួយរូបដែលកុហកភូតភរសម្ដេចនាយករដ្ឋមន្ត្រីនិងសម្ដេច។ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី ៩ ខែ មីនា ២០២២ នេះ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ គិតថាជាអភិបាលខេត្ត​ដែល​មិនដែល​ចុះ​មូលដ្ឋាន​ទាល់តែសោះ​ព្រោះ​មិនស្គាល់​ភូមិសាស្ត្រ​របស់​ខេត្ត​ខ្លួន​។ សម្តេច បាន​ថ្លែងថា «​ខ្ញុំ​ភ្ញាក់​ព្រើតែ​ម្តងថា​យី​ចៅហ្វាយខេត្ត​ឯង​ដល់​ថ្នាក់​ហ្នឹង …»​។ បើ​ទោះបី​សម្តេច​ក្រឡាហោម មិនបាន​បញ្ចេញ​ឈ្មោះ​ក៏​គេ​អាច​ដឹង​ដែរ​ព្រោះ​រឿង​ដែល​សម្តេច​លើក ឡើង​គឺ​កើតឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ។សម្តេច​ក្រឡាហោមបាន​មានប្រសាសន៍នៅក្នុងចំណោមមន្ត្រីជាច្រើនថា «​ខ្ញុំ​និយាយ​ពី​ទីនេះ​ទៅ​ប្រហែលជា​ឮ​ដល់ចៅហ្វាយខេត្ត​មួយចំនួន​ហើយ​,មាន​ចៅហ្វាយខេត្ត​មួយ​នោះ​គាត់​មិន​ស្គាល់​តែម្ដង​ខ្ញុំ​មិន​ដឹង​ថា ​គាត់​ចុះ​ឬឬមិនចុះ​មូលដ្ឋាន​ទេ​,​ប៉ុន្តែ​ខ្ញុំ​សន្និដ្ឋានថា​ គាត់​មិន​ចុះ​តែម្ដង​,​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សួរ​គាត់​ថា​តើ​ពី​ទីនេះ​(​ត្បូងឃ្មុំ​)​ទៅ​ទៅ​ទន្លេ​បិទ​ប៉ុន្មាន​គីឡូ​(ម៉ែត្រ)គាត់​ឆ្លើយថា ២៧ គីឡូ(ម៉ែត្រ) តាមពិត​វា​មាន​ចម្ងាយ​រហូត ៤១ គីឡូ(ម៉ែត្រ)។ គាត់​(សម្ដេចតេជោ)សួរ​ថា​ “​សន្លប់​”​នៅទីណា​?គាត់​(អភិបាលខេត្ត)ឆ្លើយថា​”​សន្លប់​”​នៅ ២០​គីឡូ​(ម៉ែត្រ)ពី​ទីនេះ​។ តាមពិត​កន្លែង​ដែល​សម្តេច​កំពុងឈរ​មានប្រសាសន៍​នោះ​គឺជា “​សន្លប់ “​ហើយ ប៉ុន្តែ​គាត់​ឆ្លើយថា ២០ គីឡូ(ម៉ែត្រ) ។ បានសេចក្តីថា​គាត់​អត់​ស្គាល់​តែម្ដង​គឺ​គាត់​មិន​ស្គាល់​មូលដ្ឋាន​តែម្ដង​,​ខ្ញុំ​ភ្ញាក់​ព្រើត​តែ​ម្តងថា​ យី​ចៅ ហ្វា​យ​ខេត្ត​ឯង​ដល់​ថ្នាក់​ហ្នឹង​វ៉ី។ ដល់ពេល​សួរថា​តា​ហៀវ​នៅ​ណា​?​គាត់​ចង្អុល​ទៅ​លិច តាមពិត​តា​ហៀវ​វា​នៅ​ខាងកើត … »​។

សម្តេច​ក្រឡា​ហោ ស ខេង បាន​មានប្រសាសន៍ថា ការងារ​សំខាន់​ទី​២ របស់​អភិបាលខេត្ត​គឺ​ចុះ​មូលដ្ឋាន ដូចនេះ​បបើអភិបាលខេត្ត,អភិបាលស្រុក​មិន​ស្គាល់​មូលដ្ឋាន​គឺ ពិបាក​ហើយ​,​ហើយ​បើ​ថ្នាក់ឃុំ​គឺ​ត្រូវ​ស្គាល់​ផ្ទះ​ប្រជាពលរដ្ឋ​តែម្ដង​,​នេះ​ជា​របៀបរបប​ធ្វើ​ការងារ​ពិសេស​របស់​យើង​ដែល​មិនអាច​មើលស្រាល​បានទេ​។ បើ​យើង​មិន​ស្គាល់​មូលដ្ឋាន ផង​តើ​យើង​ដឹង​ពី​ប្រជាពលរដ្ឋ​រស់ នៅ​របៀប​ម៉េច​កើត​បើ​យើង​មិនដែល​ស្គាល់​ផង​ហ្នឹង​,​គាត់​ចង់បាន​អី​សំណូមពរ​អី​មានការ​លំបាក​បែបណា​តើ​យើង​ដឹង​ទេ​?​អញ្ចឹង​ខ្ញុំ​ស្នើ​ថា​ ទាំងអស់គ្នា​សុទ្ធតែ​ស្ថិតនៅក្នុង​ក្រុមការងារ​ហើយ​,​អញ្ចឹង​ត្រូវតែ​ចុះ​មូលដ្ឋាន​ចុះ​មូលដ្ឋាន​គឺ​ត្រូវតែ​កំណត់​ឲ្យ​ច្បាស់​ថា​តើ​ចុះទៅ​ដើម្បី​អ្វី​,​ជួប​អ្នកណា​,​ហើយ​ធ្វើ​អ្វី​, អ្នកខ្លះ​ចុះ​មែន ប៉ុន្តែ​មិនដឹង​ចុះទៅ​ធ្វើ​អី​ទេ ព្រោះ​មិនឃើញ​លទ្ធផល​អ្វី​ទាំងអស់ ។

សម្តេច​ក៏បាន​រំលឹក​ទទៅដល់អភិបាលខេត្ត​ពី​សម័យមុន​ដែរ​ថា ចៅហ្វាយខេត្ត​ឲ្យ​តែ​ថ្ងៃ​សុក្រ​ឡើង​គឺ​ចាប់ផ្តើម​ជុំគ្នា​ច្រៀង​រាំ ស៊ីផឹក​ស្រី​ស្រា មិនដែល​ចុះ​មូលដ្ឋាន​ឬ​ស្គាល់​ប្រជាជន នោះទេ ។ តែ​យើង​ត្រូវតែ​ចុះទៅ​មូលដ្ឋាន​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ឲ្យ​បាន៕

ដោយ៖ សូរិយា


ចែករំលែក៖