ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរគឿងញៀន១៤កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០​ ខែ​មីនា​ ឆ្នាំ២០២២ វេលាម៉ោង៣​និង​៣០​នាទីទៀបភ្លឺ កម្លាំងជំនាញខណ្ឌឫស្សីកែវនិងប៉ុស្តិ៍ឫស្សីកែវបានធ្វើការបង្ក្រាបជនសង្ស័យជាស្ត្រីម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះជួល​ តាមផ្លូវបេតុង​ ក្រុមទី១០​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ខាងលើ គឺឈ្មោះ ខិត​ សម្រស់ ភេទ​ស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ​ ស្នាក់នៅ​ផ្ទះជួល​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ ភូមិ​សាមគ្គី​ សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។                                                                                                                សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤​កញ្ចប់តូច។

   ពេលនេះកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖