ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លៀតចេញពីរោងការក្នុងកម្មវិធីផឹកស៊ីចូលផ្ទះអ្នក ជិតខាងចាប់រំលោភប្រពន្ធគេបានសម្រេចជាប់ខ្នោះល្មម

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ដូចបានរៀបគម្រោងជាស្រេចក្នុងការចាប់រំលោភស្ត្រីអ្នកជិតខាងហើយក៏ត្រូវប្ដីនាងមកទាន់ចាប់ឱ្យនគរបាលស្រុកអូរយ៉ាដាវចាត់ការតាមច្បាប់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:បានសម្រច កាលពីវេលាម៉ោង១០និង១០នាទីយប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ទឹកផ្ទះឈ្មោះ រចំ ចន្ទី ជាជនរងគ្រោះ ស្ថិតនៅក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សេវ ហ្វីណូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចារាយមុខរបរកសិកររស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរ យ៉ាដាវ ខេត្តរតនគិរី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ និងបានកសាងសំណុំរឿងគេចូលទៅសាលាដំបូងរតនគិរីនៅថ្ងៃទី២០ខែមីនាឆ្នាំ ២០២២នេះ។

ជនរងគ្រោះ​ត្រូវនគរបាលប្រាប់ថាមានឈ្មោះ រ.ច.ច.ន អាយុ២៥ឆ្នាំ ជនជាតិចារាយ មុខរបរកសិករ​ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងអំពីដំណើររឿងហេតុនេះថា ជនរងគ្រោះនិងប្ដីបានទៅចូលរួមពិធីមង្គលការគេក្នុងភូមិរបស់ខ្លួន។  ចំណែកជនសង្ស័យក៏បានទៅចូលរួមដូចគ្នាដែរ នៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៧យប់។ លុះ ដល់ម៉ោងប្រហែលជិត៨យប់ ជនរងគ្រោះក៏បានឈឺបត់ជើងតូច ក៏ឲ្យប្ដីជូនមកផ្ទះដើម្បីចូលក្នុងបន្ទប់ទឹកនៅផ្ទះ ហើយប្ដីជូនមកដល់ផ្ទះរួចក៏ត្រឡប់ទៅកន្លែងកម្មវិធីវិញ។ ក្រោយបត់ជើងរួច ជនរងគ្រោះចេញពីបន្ទប់ទឹកបើកទ្វារចូលផ្ទះរៀបនឹងបិទវិញ ស្រាប់តែជនសង្ស័យ មកដល់ទាញទ្វារយកដៃបិទមាត់ខ្ទប់មិនឲ្យស្រែកហើយក៏អូសជនរងគ្រោះទៅក្រោយបន្ទប់ធ្វើ សកម្មភាពរំលោភលុះបានសម្រេច។លុះនៅវេលាម៉ោង២២និង៥០នាទី ប្ដីក៏ត្រឡប់ពីកម្មវិធីមកផ្ទះវិញ ហៅប្រពន្ធឲ្យបើកទ្វារ ។ ពេលនោះប្រពន្ធក៏រត់មកបើកទ្វារហើយប្រាប់ប្ដីថា «គេចាប់រំលោភខ្ញុំហើយបង»។​

បន្ទាប់ពីប្រពន្ធប្រាប់ពីដំណឹងនេះ បុរសជាប្ដីក៏ឃាត់បានជនសង្ស័យនៅនឹងកន្លែង និងបានទាក់ទងសមត្ថកិច្ច នាំយកទៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងផ្តន្ទាទោសតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖