ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយកត់សម្គាល់លើបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ក្រោយបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ ( Kishida Fumio)នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅវិមានសន្តិភាព។
សេចក្ដីថ្លងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន
តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា លោក គឹស៊ីដា ហ្វឺមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន បាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី គីស៊ីដា បានអញ្ជើញដាក់ កម្រងផ្កានៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរស និងវីរនារីកម្ពុជា ដែលបានពលីជីវិតនៅក្នុង សង្គ្រាម និងបានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ *ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមនាយករដ្ឋមន្តី គីស៊ីដា ក៏បានអញ្ជើញទៅចេតិយរំលឹកវិញ្ញាណក្ខន្ធរបស់លោក តាកាតា ហាវីយូគី (TAKATA Haruyuki) អតីតអធិការនគរបាលជប៉ុន និងលោក ណាកាតា អាឡឺហ៊ីតុ (NAKATA Atsuhito) ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រី គីស៊ីដា បានមានជំនួបកំពូលជាមួយគ្ន និងបានទទួលស្គាល់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺស្ថិតក្នុងកម្រិតល្អបំផុតដែលពុំធ្លាប់មាន។ ជាង នេះទៅទៀត ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ដូចជាបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកនូវទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការ ដូចខាងក្រោម៖
ការលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត
(កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច)
១. សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ ជប៉ុន រួមមាន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រនៅថ្នាក់ មូលដ្ឋាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុន ជាពិសេស ការ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា រួមមានកំពង់ផែសមុទ្រ ស្ពាន ផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសហការយ៉ាងពេញទំហឹងដើម្បីធ្វើឱ្យកំពង់ផែ ក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ត សម្រាប់តំបន់មេគង្គ និងពិភពលោកផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នារិះរកនូវកាលានុវត្តភាព ថ្មីៗ សម្រាប់កំណើនប្រកបដោយចីរភាពរបស់កម្ពុជា ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមកម្ពុជា-ជប៉ុន ក្រោយជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន៕
ដោយ ៖ សុខ ខេមរា