ជាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមក រុស្ស៊ីនិងអ៊ុយក្រែនបានសម្រេចចិត្តដោះដូរឈ្លើយសឹកគ្នា ដោយក្នុងនោះទាហានរុស្ស៊ី៩នាក់នឹងត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែងអភិបាលក្រុង Melitopol របស់អ៊ុយក្រែន។
កាលពីថ្ងៃទី២១ខែមីនា តំណាង អង្គការសិទ្ធិមនុស្សរុស្ស៊ី លោកស្រីTatyana Moskalkova កាលពីថ្ងៃទី២១ខែមីនាបានឱ្យដឹងថា រុស្ស៉ីនិងអ៊ុយក្រែនទើបតែបានធ្វើការដោះដូរឈ្លើយសឹកគ្នា ដោយទាហានរុស្ស៉ី៩នាក់ ដូរជាមួយអភិបាលក្រុងអ៊ុយក្រែនម្នាក់ ត្រូវបានដោះលែង។
លោកស្រីស្នងការសិទ្ធិមនុស្សរុស្ស៉ីបានប្រកាសពីដំណឹងខាងលើ ក្នុងអំឡុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន RT។ លោកស្រី Moskalkova និយាយយ៉ាងដូច្នេះថា «ការដោះដូរអ្នកទោសសង្រ្គាម ត្រូវបានធ្វើឡើង។ ខាងរុស្ស៉ីទទួលបានទាហានរបស់យើង៩នាក់ត្រឡប់មកវិញ»។
ក្នុងពេលនេះដែរប្រធានាធិបតី អ៊ុយក្រែនប្រកាសថា លោកបានត្រៀមលក្ខណៈពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីនទាំង បញ្ហាតំបន់គ្រីមៀ ក៏ដូចជាតំបន់ស្វ័យភាព Donbass ប្រសិនបើលោកពូទីនយល់ព្រមជួបដោយផ្ទាល់នោះ។
ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា រាល់បញ្ហានឹងត្រូវបានដោះស្រាយ ប្រសិនបើបានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីពូទីន ។ កិច្ចពិភាក្សាគឺជារឿងចាំបាច់បំផុត ដោយអាចពិភាក្សានៅគ្រប់រូបភាពទាំងអស់។ នេះជាការបន្ទន់ឥរិយាបថមួយរបស់ប្រធានាធិបតីរុស្ស៊ីចាប់តាំងពីការផ្ទុះសង្គ្រាមមក ។ ប្រសិនបើលោកមិនជំរុញឱ្យមានកិច្ចពិភាក្សាឱ្យបានលឿននោះទេប្រទេសរបស់លោកនឹងត្រូវខ្ទេចគ្មានសល់ ហើយបើចាញ់នៅក្នុងសង្គ្រាមនោះលោកនឹងក្លាយទៅជាអ្នកទោសប្រវត្តិសាស្ត្រ ដែលមិនអាចជួយទឹកដីឱ្យមានសន្តិភាព៕ ដោយ៖ ធីរីណា
រូបថត៖Chinapress
រូបថត៖AFP/TTXVN)