ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Man Utd កាន់តែខិតជិតក្នុងការតែងតាំងគ្រូបង្វឹក Ajax ជាអ្នកចាត់ការទូទៅថ្មី

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានខិតកាន់តែកៀកក្នុងការតែងតាំងគ្រូបង្វឹកក្លិប Ajax លោក Erik ten Hag ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។ មន្ត្រីនៅ Old Trafford បន្តទទូចថា ដំណើរការនៃការតែងតាំងអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក Ole Gunnar Solskjaer មិនទាន់ចប់សព្វគ្រប់ទេ ហើយថាវាលឿនណាស់ក្នុងការនិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង។

ទោះបីជាយ៉ាងណាក៏ដោយ ការតែងតាំងនេះត្រូវបានគេយល់ថា លោក Ten Hag ឥឡូវនេះគឺជាបេក្ខជនដែលពេញចិត្តក្នុងចំណោមឥស្សរជនជាន់ខ្ពស់នៅក្លិបបិសាចក្រហម Manchester United មានតែបេក្ខជន២រូបប៉ុណ្ណោះដែលច្បាស់ក្នុងជម្រើសជាអាទិភាពគឺលោក Ten Hag លោក Mauricio Pochettino

ទោះជាយ៉ាងណាក៏ដោយសារព័ត៌មាន BBC Sport ត្រូវបានគេប្រាប់ថាលោក Ten Hag នឹងមានភាពសក្តិសមជាងគេសម្រាប់រចនាសម្ព័ន្ធឥឡូវនេះនៅក្នុងក្លិUnited ដែលមាន John Murtough ជានាយកបាល់ទាត់, លោក Darren Fletcher ជានាយកបច្ចេកទេស និងគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ជាទីប្រឹក្សា។

ការប្រកាសជាផ្លូវការមិនទាន់ជិតមកដល់នោះទេ ហើយជាមួយនឹងក្លិបAjax នៅតែស្ថិតក្នុងការប្រជែងជាមួយក្រុម PSV Eindhoven សម្រាប់ពានរង្វាន់លីគកំពូលហូឡង់ ដែលអាចទៅរួចនៅពេលដែលក្លិប United អាចនឹងពន្យារពេលលើសពីការគោរពចំពោះក្រុមយក្សនៅលីគកំពូលហូឡង់ Eredivisieដែលជាកន្លែងអតីតអ្នកចាំទីរបស់ United លោក Edwin van der Sar ជាប្រធាន​នាយក​ប្រតិបត្តិ។

ប្រសិនបើការតែងតាំងត្រូវបានបញ្ជាក់នោះអាចទំនងជាថា លោក Ten Hag នឹងនាំយកអតីតគ្រូបង្វឹក ឬកីឡាកររបស់ United មកធ្វើជាផ្នែកនៃក្រុមរបស់គាត់ ព្រោះមិនមានទំនាក់ទំនងដែលនៅសេសសល់ទៅកាន់យុគសម័យលោក Solskjaer គឺលោក Mike Phelan នឹងនៅជាមួយក្លិបនោះទេ។

ក្រោមការដឹកនាំរបស់លោក Ten Hag នៅ Ajax ជិតបាននាំក្លិបឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០១៩ តែត្រូវបានបដិសេធដោយក្រុម Spurs ដែលគ្រប់គ្រងដោយលោក Pochettino

លោក Thomas Tuchel របស់ Chelsea និងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Luis Enrique ទាំងពីរនាក់ត្រូវបានពិចារណាសម្រាប់ការងារនេះ ប៉ុន្តែត្រូវបានគេគិតថា មិនសមហេតុផលទេ ដែលថាបុរសទាំងនឹងចាកចេញពីការងារបច្ចុប្បន្នរបស់ពួកគេដើម្បីចូលរួមជាមួយ United សម្រាប់ការចាប់ផ្តើមរដូវកាលក្រោយ។ ចំណែកគ្រូបង្វឹក Sevilla លោក Julen Lopetegui ក៏ត្រូវបានគេនិយាយផងដែរអំពីតួនាទីនេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖