ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ប្រគល់រថយន្ត ដល់កងការពារព្រំដែនគោកលេខ៤០៣

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កងការពារព្រំដែនគោកលេខ៤០៣ បានទទួលរថយន្តសង្គ្រោះមួយគ្រឿងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្ដុភារ ជំនាញយន្តយុទ្ធថ្នាក់វរៈសេនាតូច កងអនុសេនាធំ និងបើកបររថយន្តធុនធំនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ បាត់ដំបង។ 

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បានទទួលរថយន្តសង្គ្រោះមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ភស្ដុភារ  ជំនាញយន្តយុទ្ធថ្នាក់វរៈសេនាតូច កងអនុសេនាធំ និងជំនាញបើកបររថយន្តធុនធំនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ក្រោមអធិបតីភាពលោម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ខេត្តបាត់ដំបង។

ក្នុងឱកាសទទួលបាន អំណោយដ៏ថ្លៃថ្លានេះ មេបញ្ជាការ  មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ទូទាំងកងការពារព្រំដែនគោកលេខ៤០៣ សូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក  ហ៊ុន ម៉ាណែត  និង លោកស្រី ដែលតែងតែយកចិត្តទុកដាក់ សុខភាពរបស់កងកម្លាំងជួរមុខ  សូមគោរពជូនពរឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និង លោកជំទាវ ជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕

ដោយ ៖ សិលា


ចែករំលែក៖