ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា»

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍ថា, «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា»។ 

លោកថ្លែងបញ្ជាក់ថា, ពាក្យមួយឃ្លានេះ បានបង្ហាញពីសាមគ្គីភាពនៃក្រុមគ្រួសារស.ស.យ.ក. របស់យើង ហើយជាសារក្រើនរំឮកថា កិច្ចការរបស់យើងនៅមានច្រើនណាស់ដែលយើងត្រូវចេះជួយគ្នា ត្រូវសហការគ្នាធ្វើបន្ត ក្នុងស្មារតីសាមគ្គីភាព ឯកភាពគ្នា និងស្វែងរកចំណុចរួមមួយដើម្បីធ្វើដំណើរជាមួយគ្នាឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។ សមាជិក សមាជិកា ស.ស.យ.ក. មួយចំនួន ទោះមិនទាន់មានតួនាទីក្នុងក្របខណ្ឌអ្វីណាមួយក៏ដោយ តែពួកយើងបានពួតដៃគ្នាធ្វើការងារជាមួយគ្នាក្នុងភាពចាស់ទុំ ដោយមិនប្រកាន់ឋានៈ ឬតួនាទីនោះទេ។ នេះគឺជាអាកប្បកិរិយាដ៏ពិតជាគួរឲ្យកោតសរសើរ។

ការថ្លែងបែបនេះ ខណះ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង៕

ដោយ ៖ សិលា


ចែករំលែក៖