ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង រតនា អញ្ជើញសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនពលី ពិការ និងសោធននិវត្តន៍ ជាមន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ មានចំនួន៣៣២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិនពលី ពិការ និងសោធននិវត្តន៍ ជាមន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ មានចំនួន៣៣២នាក់ ក្រោមអធិបតីភាព លោក ហេង រតនា អគ្គនាយកដ្ឋានសុីម៉ាក់   

សូមបញ្ជាក់ថា មន្រ្តីរបស់អង្គភាពស៊ីម៉ាក់មានចំនួន១.០១៩នាក់ហើយដែលទទួលបានប្រាក់ឧបត្ថម្ភគោលនយោបាយពីរាជរដ្ឋាភិបាល។ 

លោក ហេង រតនា បានថ្លែងថា, សូមគោរពអរគុណរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ដល់មន្រ្តី ចូលនិវត្តន៍របស់អង្គភាពស៊ីម៉ាក់ក្នុងការបើកប្រាក់ឧបត្ថម្ភគោលនយោបាយមុនចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកអង្គភាពស៊ីម៉ាក់ និងរូបខ្ញុំបាទផ្ទាល់សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ដែលបានដាក់បញ្ជូលមន្រ្តីដែលចូលនិវត្តន៍របស់អង្គភាពស៊ីម៉ាក់ទៅក្នុងក្របខណ្ឌក្រសួងការពារជាតិ ។

ឆ្លៀតក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ និងជាពិសេស​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ដែលបានគាំទ្រនិងជំរុញឱ្យកំលាំងសុីម៉ាក់ទទួលបានរបបសោធន៍នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖