អ្នកទទួលបន្ទុកវិស័យអបរំរបស់ក្រុមតាលីបង់បានប្រកាសថា នឹងកសាងគោលនយោបាយថ្មីក្នុងវិស័យអបរំឲ្យមានតម្លាភាពដល់មនុស្សគ្រប់រូបទាំងប្រុសទាំងស្រី ប៉ុន្តែយើងត្រូវការពេលវេលាដើម្បីអនុវត្តវា។
សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១០ខែមេសា បានដកស្រង់សម្តីលោក Sheikh Mawlawi Noorullah Moneer មន្ត្រីទទួលបន្ទុកអប់រំដែលបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយថា «យើងយល់ពីតម្លៃនៃប្រព័ន្ធអបរំ ក៏ដូចជាការបើកទ្វារសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ យើងមិនប្រឆាំងនោះឡើយ គឺជាសិទ្ធិរបស់មនុស្សប្រុសស្រីគ្រប់រូប»។
ប៉ុន្តែនៅពេលដែលសួរពីគម្រោង និងពេលណាត្រូវបើកទ្វារសាលារៀនសម្រាប់សិស្ស និស្សិតស្រី លោក Moneer បានឆ្លើយថា «យើងសង្ឃឹមថានឹងចាប់ផ្តើមក្នុងពេលឆាប់បំផុត»។ លោកបន្តទៀតថា រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានកំពុងធ្វើការពឹងផ្អែកទៅលើច្បាប់ Sharia ដែលមានផលប្រយោជន៍ដល់ពលរដ្ឋគ្រប់រូប៕ ដោយ៖ ធីរីណា
រូបភាព៖ Reuters