ម្ចាស់ជើងឯកអូឡាំពិក៥សម័យកាលកីឡាការិនី Elaine Thompson-Herah បានរត់ចម្ងាយ១០០ម៉ែត្ររបស់ស្ត្រីលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះនៅឯការប្រកួតកីឡា Golden Games ក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។
កីឡាការិនី Thompson-Herah របស់ប្រទេស Jamaica បានឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់នាងក្នុងរយៈពេល១០.៨៩វិនាទី ដែលជាការរត់ចម្ងាយ១០០ម៉ែត្រដំបូងរបស់នាងក្នុងរដូវកាលនេះ។ បន្ទាប់មកនាងបានជ្រើសរើសចេញពីវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានឈ្នះកីឡាការិនីជនជាតិអាមេរិក Twanisha Terry ក្នុងរយៈពេល១០.៧៧វិនាទី។
ចំណែកកីឡាការិនី Gabby Thomas បានជាប់ចំណាក់ថ្នាក់លេខ៣ក្នុងចម្ងាយ១០០ម៉ែត្រដែលជាការកំណត់ពេលវេលាលឿនបំផុតនៃរដូវកាលលើសពី២០០ម៉ែត្រ។ កីឡាការិនីរូបនេះជាម្ចាស់មេដាយសំរឹទ្ធអូឡាំពិកក្នុងព្រឹត្តិការណ៍នេះ បានឈ្នះក្នុងថិរវេលា២២.០២វិនាទី។
គួរបញ្ជាក់ថា ម្ចាស់ជើងឯក១០០ម៉ែត្រពិភពលោក Christian Coleman ដែលនឹងត្រលប់មកការប្រកួតវិញក្នុងរដូវកាលនេះ បន្ទាប់ពីបានជាប់បម្រាមរយៈពេល១៨ខែសម្រាប់ការខកខានការធ្វើតេស្តគ្រឿងញៀនចំនួន៣ ត្រូវបានប្រកាសក្នុងការប្រកួតលើវិញ្ញាសាចម្ងាយ២០០ម៉ែត្រ ប៉ុន្តែមិនបានចូលរួមប្រកួតនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)