ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប៉ុនប៉ងលួចម៉ូតូតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលមានជំនាញខាងដើរលួចម៉ូតូត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅវេលាម៉ោង១៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី​១៩ ខែមេសា​ ឆ្នាំ​២០២២ នៅចំណុចផ្លូវលេខ៩០៧ ក្នុងក្រុមទី៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

   ជនសង្ស័យទី១ឈ្មោះ​ឈឿន ផានិត ភេទប្រុស​ អាយុ២៤ឆ្នាំ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅបន្ទប់ជួល​ក្នុងភូមិទួលសំពៅ សង្តាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ (ប្រេីប្រាស់សារធាតុញៀន)អវិជ្ជមានកូវីដ-១៩ ។ ២-ឈ្មោះម៉ៅ ផានិត ភេទប្រុស អាយុ២៤ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកលា្វឯម ខេត្តកណា្តល (ប្រើប្រាស់សារធាតុញៀន)អរិជ្ជមានកូវីដ-១៩ ។ ៣-ឈ្មោះបូ ផានិត ភេទប្រុស អាយុ៣០ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកលា្វឯម កណ្តាល (ប្រើប្រាស់សារធាតុញៀន)អវិជ្ជមានកូវីដ-១៩ ។

    * សម្ភារដកហូតរួមមាន៖

១-​ សោលេខ​៨​ ចំនួន​០១

២-​ ដែកសំប៉ែត​កែច្នៃ​សម្រាប់កាច់សោ.កម៉ូតូ​ចំនួន​០១ 

៣- ម៉ូតូ០១គ្រឿង ម៉ាកហុងដាBEAT 

ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1JD-3837 ។

  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី​ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងធើ្វសកម្មភាពល្បាតបានឮប្រជាពលរដ្ធស្រែកថាចោរៗពេលនោះសមត្ថកិច្ចយើងក៏បានស្ទាក់ឃាត់សង្ស័យ​៣នាក់ ហើយធ្វើការត្រួតពិនិត្យរកឃើញឧបករណ៍កាច់សោ.កម៉ូតូនៅក្នុងខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីចាត់ការនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖