ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ មុននេះបន្តិច មុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ឃាតក ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ !

ចែករំលែក៖

ខេត្តកណ្តាល ៖ ព័ត៌មានបឋម , ! ជនឧក្រិដ្ឋជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន ប៉ុន្តែត្រូវបានតុលាការចេញដីកាចាប់ខ្លួន បានធ្វើសកម្មភាពបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់។ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ! នេះជាការបញ្ជាក់ឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅមុននេះបន្តិច នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។លោកស្នងការបានប្រាប់អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា, ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន។ ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាជនល្មើសកំពុងស្នាក់នៅទីនោះ។
លោកឧត្តមសេនីយ៍ទោស្នងការបន្តថា, អាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញយ៉ាងស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ ជនល្មើសបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ។
កើតហេតុ នៅភូមិចន្ទ្រាថ្មី ឃុំទួលព្រេច ស្រុកអង្គស្នួល វេលាម៉ោង១២និង៣០នាទី ថ្ងៃទៅ២១ ខែមេសា ឆ្នាំ២០២២នេះ។
ជនរងគ្រោះបាត់បង់ជីវិត មេប៉ុស្តិ៍ទួលព្រិច ឈ្មោះ ជុច សុភា និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ដោយឡែកឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ! លោកស្នងការបន្តថា, ខ្ញុំកំពុងដឹកនាំកម្លាំងចុះទៅកន្លែងហេតុ ចំពោះរឿងលម្អិតលោកនឹងផ្តល់បន្ថែមនៅពេលក្រោយ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖