ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ក្រោយពីឆក់ទូរស័ព្ទបានសម្រេច

ចែករំលែក៖

     ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីពួកគេបានធ្វេីសកម្មភាពភាពឆក់យកទូរស័ព្ទរបស់ជនជាតិចិនម្នាក់បានសម្រេច​ កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្ទះជនរងគ្រោះលេខ២៩​ បុរីញូវថោន​ ក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ 

    ជនរងគ្រោះឈ្មោះZENG HUA ភេទប្រុស អាយុ៥០ឆ្នាំ​ ជាជនជាតិចិន​ មុខរបរកម្មករ​ ស្នាក់នៅបុរីញូវថោន​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះកន​ ស៊ី​ធាន​  ភេទប្រុស អាយុ២៤ឆ្នាំ​ មុខរបរចុងភៅ​ ស្នាក់នៅភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

     តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានឈរមុខផ្ទះនិយាយទូរស័ព្ទ​។ បន្ទាប់មកស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទម៉ាកអាយហ្វូន១២ប្រូ​ពីជនរងគ្រោះបានសម្រេចហេីយបន្ថែមល្បឿនម៉ូតូដើម្បីគេចខ្លួន តែភ្លាមនោះជនរងគ្រោះនិងបក្ខពួកក៏បានរត់ដេញតាមពីក្រោយ​ ស្រាប់តែមានជនសង្ស័យម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1DO-9711 មកបិទគូទក៏ធាក់ម៉ូតូបក្ខពួកជនរងគ្រោះឈ្មោះលោង​ ផានី​ បណ្តាលឱ្យដួលម៉ូតូទេីបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យបានតែម្តង ចំណែកបក្ខពួកជនសង្ស័យបានយកទូរស័ព្ទជនរងគ្រោះគេចខ្លួនបាត់ទៅ។

   ក្រោយកេីតហេតុជនសង្ស័យត្រូវបានជនរងគ្រោះប្រគល់ជូនសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖