ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគោកត្រប់ ចំនួន៣៧១នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋឃុំគោកត្រប់សរុបចំនួន ៣៧១នាក់ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

   មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងធានាបានសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ក្នុងឱកាសនោះផងដែរ លោកបានអំពាវនាវដល់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា ។

ក្នុងឱកាសនោះផងដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៣៧១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារដែលទើបទទួលមរណភាព០៨គ្រួសារ ដោយក្នុងមួយគ្រួសារចូលបច្ច័យបុណ្យចំនួន ២០០,០០០រៀល និងបានឧបត្ថម្ភប្រជាការពារចំនួន០១នាក់ ថវិកា១០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,១២០,០០០រៀល៕

ដោយ ៖ សិលា


ចែករំលែក៖