ព័ត៌មានទាន់ហេតុការណ៍៖

រូបភាពបង្ហាញពីកម្លាំងទាហានកូរ៉េខាងជើងក្រោយ៩០ឆ្នាំនៃការបង្កើតកងកម្លាំង

ចែករំលែក៖

រយៈពេល៩០ឆ្នាំកន្លងមកចាប់តាំងពីថ្ងៃដែលកូរ៉េខាងជើងបង្កើនកងកម្លាំងទាហាន ដោយប្រទេសនេះបានធ្វើការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បច្ចុប្បន្នក្លាយជាប្រទេសដែលមានកម្លាំងទាហានដ៏ខ្លាំងក្លាមួយក្នុងតំបន់។

កម្លាំងទាហានកូរ៉េខាងជើង បច្ចុប្បន្ន ហៅថា«កម្លាំងទាហានប្រជាជនកូរ៉េខាងជើង ត្រូវបានអតីតមេដឹកនាំ គីម អុីលស៊ុង បង្កើតឡើងនៅថ្ងៃទី២៥ខែ មេសា ឆ្នាំ១៩៣២។ មកទល់ពេលនេះគឺគម្រប់៩០ឆ្នាំ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រារព្ធពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ក្នុងឱកាសនៃទិវា ៩០ឆ្នាំ ថ្ងៃបង្កើតកងទ័ព ២៥/៤/១៩៣២-២៥/៤/២០២២។ នៅក្នុងពិធីនេះក៏មានកម្មវិធីសិល្បៈ អបអរសាទរផងដែរ។
មកទល់បច្ចុប្បន្នកម្លាំងទាហានកូរ៉េខាងជើងកាន់តែមានអាវុធទំនើបៗ ក្នុងការធ្វើសង្គ្រាមទប់ទល់រាល់ការឈ្លានពានពីសត្រូវ ក្នុងនោះមានអាមេរិកនិងកូរ៉េខាងត្បូង។ កូរ៉េខាងជើងមានប្រព័ន្ធមីស៊ីលអន្តរទ្វីបដ៏ទំនើបគឺមីស៊ីល Hwasong-12 ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជាតិ ។
អាទិភាពរបស់កូរ៉េខាងជើងគឺបំពាក់អាវុធទំនើបៗ ក្នុងរយៈពេលចុងក្រោយនេះ ពិសេសនៅក្នុងឆ្នាំ ២០២២ កូរ៉េខាងជើង បានសាកល្បងមីស៊ីលទំនើបៗជាច្រើន ក្នុងនោះមានមីស៊ីលអន្តរទ្វីបដែលអាចបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារចំគោលដៅខ្ពស់ទៀតផង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ស្ថានទូតកូរ៉េ


ចែករំលែក៖