ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរុឺម៉កម៉ូតូបុកពេញទំហឹងស្លាប់ម្នាក់ទាំងព្រឹក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៩៖៣០នាទី នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៤-២២៥  ស្ថិតក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូសណ្ដោងរុឺម៉ក បង្កឡើងដោយរថយន្តម៉ាកតូយ៉ូតាហុីលុច(Toyota Hilux) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-6755 មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរទេព្រោះក្រោយពេលកើតហេតុបានរត់គេចចេញពីកន្លែងកើតហេតុបាត់។​

ចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ បើកបរដោយឈ្មោះកង ណាន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិព្រៃសីមា ឃុំឈើខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ពាក់មួកសុវត្ថិភាព) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ មុនកើតហេតុអ្នកបើករុឺម៉កម៉ូតូបានបើកស្របទិសគ្នា)ជាមួយរថយន្តម៉ាកតូយ៉ូតាហុីលុច ពណ៌ស ដែលបានបើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះបើកបរមកដល់ចំណុចកើតហេតុបានបត់ត្រឡប់ក្រោយបណ្ដាលឱ្យរុឺម៉កម៉ូតូដែលកំពុងបើកពីក្រោយជ្រុលទៅបុកតែម្ដង។​

    មូលហេតុៈ មកពីកត្តាមនុស្ស​(បត់ត្រឡប់ក្រោយមិនមើលឧបសគ្គ)។

    ការខូចខាតៈ រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង (កម្រិតធ្ងន់) ។​

     ចំពោះសាកសព មន្ត្រីជំនាញយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។​

     វត្ថុតាងរថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖