ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសថា សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត ។

សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីអំឡុងពេលបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋតិចណាស់ ដែលពាក់ម៉ាស ដែលពេលនោះ គឺសមុទ្រមនុស្សតែម្តង ។

សម្តេចបន្តថា «ការពាក់ម៉ាសជាការតម្រូវ ដែលនាំឱ្យប្រជាពលរដ្ឋយើងចំណាយយ៉ាងធំ ជូនកាលមិនហ៊ានទិញខោអាវថ្មីឱ្យកូនថែមទៀត ។

សម្តេចបញ្ជាក់ថា អ្វីដែលសម្តេចចង់បាន គឺចង់ឱ្យប្រជាពលរដ្ឋអាចរំដោះខ្លះចេញពីការគំរាមគំហែងពីមេរោគកូវីដ-១៩ឱ្យបានឆាប់រហ័ស តាមរយៈយុទ្ធនាការចាក់វ៉ាសាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ដូសទី៣, ទី៤) និងកាតព្វកិច្ចមួយចំនួនរបស់សុខាភិបាល។

តាមរយៈសារពិសេស កាលពីរសៀលម្សិលមិញ

សម្តេចមានប្រសាសន៍លើកឡើងថា, ខ្ញុំបានធ្វើការណែនាំចំពោះលោកជំទាវ ឱ វណ្ណឌីន ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើទីកន្លែងដែលមានមនុស្សច្រើន នោះពាក់ព័ន្ធនៅលើកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រ អ្នករកស៊ីក្រៅប្រព័ន្ធ អ្នករកស៊ីលក់ដូរជាដើម ត្រូវខិតខំប្រមូលកម្លាំងដើម្បីចាក់ជូន កម្មករ កម្មការិនី នៅតាមរោងចក្រ កម្មករ កម្មការិនី នៅតាមការដ្ឋានសំណង់ ក៏ដូចជា អាជីវករលក់ដូរតូចតាចនៅតាមទីផ្សារនានា អ្នកអាចនឹងងាយឆ្លង ។ ធ្វើយ៉ាងដូច្នេះយើងនឹងមានភាពសំុាក្នុងសហគមន៍ កាន់តែខ្ពស់ ការលើកលែង ការពាក់ម៉ាស និងតម្រូវការមួយចំនួនទៀត វិធានការសុខាភិបាលក៏ត្រូវបានបន្ធូរបន្ថយ ដែលជាការកាត់បន្ថយនៃការចំណាយ មួយចំនួនពីសំណាក់ប្រជាពលរដ្ឋរបស់យើង ។ យ៉ាងហោចណាស់ក្នុងវិធានការ ៣ការពារ និង៣កុំ យើងអាចដកបាននូវការពាក់ម៉ាស ឬក៏អាចកាត់បន្ថយគម្លាត អំពីគម្លាត មានការចាំបាច់ ឬមិនចាំបាច់យ៉ាងណានោះ វាក៏អាស្រ័យទាក់ទងទៅនឹងការសុាំក្នុងសហគមន៍ ។ សម្ដេចបានមានប្រសាសន៍ថា, ក្នុងរដូវចូលឆ្នាំនេះយើងមានការប៉ះពាល់គ្នាច្រើនណាស់ ប៉ុន្តែយើងមិនមានការឆ្លងច្រើននោះទេ ដូច្នេះខ្ញុំសូមផ្ដល់ឲ្យខាងវិស័យសុខាភិបាលធ្វើការមានបន្ត នៅពេលដែលមានការដកម៉ាសចេញនោះ ។ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់យើង មិនថាកម្មករ កម្មការិនីនោះទេ ប្រជាជនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវ បែរបានចាក់ដូសទីបីជាចាំបាច់  នេះជាការតម្រូវដើម្បីឈានទៅរកការបន្ធូរបន្ថយទាំងស្រុង ឬមួយថ្ងៃធំនៃវិធានការសុខាភិបាល។ 

សម្ដេចថ្លែងបន្តថា, ការចាក់គ្រប់៣ដូស គឺសម្រាប់ការពារការឆ្លងជំងឺ covid-19 ខ្ញុំសុំឲ្យលោកជំទាវឱវណ្ណឌីនសហការជាមួយនឹងគ្រប់ស្ថាប័នទាំងអស់ បន្តចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនីទាំងអស់ នៅក្នុងរាជធានីខេត្ត  ដែលមានកម្មករតាមសហគ្រាស ដែលមានកម្មករតាមរោងចក្រសំណង់ ហើយដែលមានអ្នកលក់ដូរសេថ្ឋកិច្ច ក្រៅប្រព័ន្ធ និងអ្នកដែលរកស៊ីទាំងឡាយណាដែលងាយរងនូវហានិភ័យ ធ្វើយ៉ាងម៉េចឲ្យពួកគាត់បានដូសទីបីជាចាំបាច់ ហើយប្រសិនបើគាត់ទទួលបានដូសទី 4 កាន់តែប្រសើរ ។ ប៉ុន្តែអ្វីជាសំណូមពរជាអតិបរិមារបស់ខ្ញុំ គឺសំណូមពរដល់ទីបំផុតរបស់ខ្ញុំទៅករុណាខ្ញុំ គឺចាក់ដូសទី៣ ហើយដូសទី 3 នេះយើងនៅសល់មនុស្សជាង 6 លានអ្នកទៀត ដែលត្រូវចាក់ ព្រោះឥឡូវនេះយើង ចាក់បានរហូតដល់ជាង 8 លានទៅហើយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖