ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សានិងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី២៥ខែ ខែមេសាឆ្នាំ២០២២ បានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ១.ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ រុស្ស៊ី ២.ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ៗចំនួន៦០លានរៀល និង៣.ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំជនជាតិ អ៊ុយក្រែន ដាក់ពន្ធនាគារចំនួន២៥ឆ្នាំ ពិន័យជាប្រាក់ចំនួន៤០លានរៀបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០ តាមមាត្រា៤៧ មាត្រា៤២ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណី ផលិត ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទ្រង់ទ្រាយធំ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (កញ្ចក់បញ្ញើមានលាក់បង្កប់សារធាតុញៀនផ្ញើចេញពីក្រុមហ៊ុន ឌីអេចអិល កម្ពុជា ទៅប្រទេសអង់គ្លេស និងក្រិច៕
ដោយ ៖ រ៉ារ៉ា