ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកកំពង់ត្រឡាចសហការជាមួយអង្គការស៊ីម៉ាក់ចុះយកគ្រាប់រំសេវមិនទាន់ផ្ទុះចំនួន៦គ្រាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលង្វែក នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយ កម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់CMAC ចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្រ្គាមចំនួន ០៦គ្រាប់ យកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព និងរង់ចាំកម្ទេចចោល។

  កិច្ចសហប្រតិបត្តិការយកគ្រាប់រំសេវជាកាកសំណល់បន្សល់ទុកពីសម័យសង្រ្គាមនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

  មន្រ្តីនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា គ្រាប់គ្រាប់រំសេវជាកាកសំណល់បន្សល់ទុកពីសម័យសង្រ្គាមនេះជាប្រភេទគ្រាប់មានគ្រាប់៦០ម.ម ចំនួន ០២គ្រាប់ និងគ្រាប់បែកដៃ ចំនួន ០៤គ្រាប់ ដែលប្រជាពលរដ្ឋបានប្រទះឃើញនៅចម្ការរបស់គាត់ហើយបានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។ ដល់ខ្លាចមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៅប៉ះពាល់គ្រាប់រំសេវទាំងនេះនាំឲ្យផ្ទុះទើបអាជ្ញាធរមូលដ្ឋានរាយការណ៍ទៅអង្គភាពកម្ចាត់មីនស៊ីម៉ាក់ដើម្បីមកយកទៅរក្សាទុករង់ចាំកម្ទេចនៅពេលក្រោយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖