ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជិះម៉ូតូឆក់យកទូរស័ព្ទដៃពីនារី២នាក់កំពុងជិះម៉ូតូតាមដងផ្លូវមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ​២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារី២នាក់ដែលកំពុងជិះម៉ូតូតាមដងផ្លូវ រួចព្យាយាមជិះម៉ូតូរត់គេចខ្លួន តែគេចមិនរួចត្រូវសមត្ថកិច្ចក្រុងតាខ្មៅ​ និងប្រជាពលរដ្ឋស្ទាក់ចាប់ខ្លួនបាននៅចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមេសា​ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី។

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា  ជនរងគ្រោះ២នាក់ ទី១-ឈ្មោះធី លីហួង ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស (រងរបួសប្រអប់ជេីងខាងស្តាំ), ទី២-ឈ្មោះ​ យ៉ន កន្និកា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅ

ភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស(របួសក្បាលជង្គង់ និងស្មាខាងស្តាំ)។ ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ចនិងប្រជាពលរដ្ឋព័ទ្ធចាប់បាននោះទី១-ឈ្មោះស្រ៊ាង វ៉ិនលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រុកចេក  ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរដឹកអីវ៉ាន់អនឡាញ(ឃាត់ខ្លួន) និងទី២-ឈ្មោះ.នឿន បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ

មានទីលំនៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

   ប្រភព​ដដែលបន្តថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងតែជិះម៉ូតូដេីម្បីទៅរៀននៅវិទ្យាល័យហ៊ុនសែន តាខ្មៅ មកដល់ត្រង់ចំណុចខាងលេីស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូតាមមកពីក្រោយដល់ទន្ទឹមក៏បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងឃ្លុបម៉ូតូខាងមុខ រួចព្យាយាមជិះគេចខ្លួន តែភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗហេីយបានជិះម៉ូតូដេញតាមរហូតដល់រោងចក្រដេីមត្នោតក៏បានបុកម៉ូតូជនសង្ស័យពីក្រោយបណ្តាលឱ្យដួលរងរបួសទាំងអស់គ្នា ហេីយត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលកំពុងល្បាតក្បែរនោះបានជួយធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យបានជាបន្តបន្ទាប់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាម​នីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖