ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកកៀរថយន្តហ្វដនៅផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យរថយន្តហ្វដរងការខូចខាតយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបានបោះពួយយ៉ាងលឿនប្រញាប់ទៅយកខ្សាច់ឱ្យបានច្រើនជើង ខណៈមកដល់ភ្លើងស្តុបមែរសឺដែសរថយន្តដឹកខ្សាច់នេះបានបើកបត់ស្ដាំទៅកៀរថយន្តហ្វដដែលកំពុងធ្វើដំណើរស្របគ្នាបណ្ដាលឱ្យរថយន្តហ្វដរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្ន្កករង

របួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបមែរសឺដែស ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

   តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហ្វដ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG- 9985 បើកពីត្បូងទៅជើង   លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-6776 ស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនបត់ស្ដាំឡើងទៅផ្លូវជាតិលេខ២មិនបានមើលគ្រប់ជ្រុងជ្រោយបណ្ដាលឱ្យកៀររថយន្តហ្វដគាបជាប់គ្នាធ្វើឱ្យរថយន្តហ្វដខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ ។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ៕

ដោយ ៖ភារ៉ា ដង្កោ


ចែករំលែក៖