ខ្សែបម្រើ Jacob Ramsey របស់ក្លិប Aston Villa បានចុះកិច្ចសន្យាថ្មីជាមួយក្លិបដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៧។
កីឡាករវ័យ២០ឆ្នាំរូបនេះបាននៅជាមួយក្លិប Aston Villa តាំងពីគាត់មានអាយុ៦ឆ្នាំ ហើយបានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ក្នុងការប្រកួត Championship ជាមួយ West Bromwich Albion ក្នុងខែកុម្ភៈ ឆ្នាំ២០១៩។
កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំរូបនេះបានបង្ហាញខ្លួន៣០ប្រកួតនៅ Premier League សម្រាប់ក្រុម Aston Villa នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់។
Ramsey បាននិយាយថា “វាជាឱកាសដ៏មោទនភាពមួយសម្រាប់ខ្ញុំ ជាពិសេសសម្រាប់គ្រួសាររបស់ខ្ញុំ។ ខ្ញុំបាននៅទីនេះយូរហើយ មកតាមសាលា ហើយចុះកុងត្រារយៈពេល៥ឆ្នាំទៀតនៅក្លិបនេះ”។
Ramsey បានបន្ថែមថា “ខ្ញុំគិតថាមនុស្សគ្រប់គ្នាដឹងថាម្ចាស់ Christian Purslow (នាយកប្រតិបត្តិ និង មានមហិច្ឆតាធំ។ ដូច្នេះខ្ញុំគិតថាជាក់ស្តែងគឺការលេងបាល់ទាត់អឺរ៉ុប។ ផែនការរបស់ខ្ញុំសម្រាប់រយៈពេល៥ឆ្នាំខាងមុខគឺចង់ឱ្យក្លិបនេះលេងបាល់ទាត់អឺរ៉ុបម្តងទៀត” ។
ក្លិប Aston Villa ដែលគ្រប់គ្រងដោយអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និង Liverpool លោក Steven Gerrard ស្ថិតនៅលំដាប់ទី១៥ក្នុងក្របខ័ណ្ឌ Premier League ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)