ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនដៃដល់ម្នាក់​ ប្រេី​កាំបិតខ្វែវកាប់ទៅលើស្ត្រីម្នាក់បណ្តាលឱ្យស្លាប់​ នៅស្រុកបវេល

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ កម្លាំងនគរបាល​ស្រុក​បវេល​ បានឃាត់ខ្លួនជនដៃដល់ម្នាក់​ ប្រេី​កាំបិតខ្វែវកាប់ទៅលើស្ត្រីម្នាក់បណ្តាលឱ្យស្លាប់​   ព្រោះ​តែរឿងគំនុំ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ ខែ​ឧសភា​ ឆ្នាំ​២០២២។ 

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ លោវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងធ្វើការបង្ក្រាបករណីឃាតកម្មមួយកើតឡើង (ប្រើកាំបិតខ្វែវ) បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត​ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤០នាទីព្រឹក​ ត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។  

របាយការណ៍​ដដែល​ បានបន្តថា​ ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ  រស់នៅក្រុមទី០១ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ  រស់នៅក្រុមទី២៤  ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ចំនួន០៣កាំបិត ចំត្រង់កផ្នែកខាងក្រោយមួយកាំបិតត្រង់ស្មាខាងឆ្វេង មួយកាំបិតម្រាមដៃខាងស្តាំ និងមួយកាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។  

ក្រោយឃាត់ខ្លួនជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាកម្មខាងលើពិតប្រាកដមែន ក្រោមមូលហេតុមានគំនុំនឹងជនរងគ្រោះ។ 

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖