ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីសិង្ហបុរី ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ​

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម លី ស៊ានឡុង  បានផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ​។

   នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម លី ស៊ានឡុង  បានផ្ញើសារលិខិតរំលែកទុក្ខថាមានខ្លឹមសារយ៉ាងដូច្នេះថា៖

   សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទីរាប់អាន!

   សូមសម្ដេចតេជោទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់សម្តេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ។

   បងប្រុសរបស់សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងគួរឱ្យកោតសរសើរនៅក្នុងវិស័យសាធារណៈក្នុងតួនាទីជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈនៃរដ្ឋសភា និងជាអភិបាលខេត្តកំពង់ចាម។ ជាឪពុកដ៏ពលីម្នាក់របស់កូនទាំង៦ សម្តេចឧត្ដមទេពញាណនឹងត្រូវបាននឹករលឹកយ៉ាងជ្រាលជ្រៅ។

   យើងខ្ញុំ នឹងស្ថិតនៅជាមួយសម្តេចតេជោ និងក្រុមគ្រួសារក្នុងគ្រាដ៏ក្រៀមក្រំនេះ ៕ 

                                

ដោយ ៖ សិលា


ចែករំលែក៖