ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលកំពុងបិទប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩ កូរ៉េខាងជើងបន្តសាកល្បងមីស៊ីលអន្តរទ្វីប

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី១២ខែឧសភានេះបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបឆ្ពោះទៅកាន់ប្រទេសជប៉ុន។
កាលពីថ្ងៃទី៧ខែឧសភា គណៈបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង-អាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទៅកាន់ដែនសមុទ្រជប៉ុន ហើយក្រោយមកកូរ៉េខាងជើងបញ្ជាក់ថានោះជាមីស៊ីលអន្តរទ្វីប SLBM ។ ក្នុងពេលនោះដែរ ជប៉ុនក៏បានបញ្ជាក់ថា មានមីស៊ីលធ្លាក់នៅក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។
ចំណែការបាញ់សាកល្បងមីស៊ីលនៅពេលនេះ គឺចំពេលដែលកូរ៉េខាងជើងប្រកាសបិទប្រទេសទាំងមូលក្រោយរកឃើញករណីឆ្លងកូវីដ-១៩ជាលើកដំបូងនៅថ្ងៃទី ១២ខែឧសភានេះ។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី១៦ របស់កូរ៉េខាងជើង ។ ការបាញ់សាកល្បងនៅពេលនេះ គឺក្រោយប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Yoon Suk Yeol ស្បថចូលកាន់តំណែងដឹកនាំកូរ៉េខាងត្បូងជំនួសលោក មូន ជេអុីន ។
ក្នុងពេលនេះដែរ គណៈទីបញ្ជាការកូរ៉េខាងត្បូងមិនទាន់លើកឡើងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់សាកល្បងនោះមិនទាន់ដឹងថាជាប្រភេទណានោះទេ។ សកម្មភាពសាកល្បងកើតឡើងក្រោយពេលដែលមេដឹកនាំគីម ជុងអ៊ុន ប្រកាសពង្រឹងកម្មវិធីបរមាណូយុទ្ធសាស្ត្របន្ទាប់ពីកិច្ចពិភាក្សាជាមួយអាមេរិកត្រូវបានផ្អាក៕ ដោយ៖ ធីរីណា

រូបថត​៖ KCNA


ចែករំលែក៖