ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនគ្រួសារសព លោកវរសេនីយ៍ទោ គង់ វាសនា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំក្រុមការងារប្រគល់ថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនគ្រួសារសព លោកវរសេនីយ៍ទោ គង់ វាសនា នាយសេនាធិការរង កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៣៤,៥១៧,៥០០រៀល   

ពិធីនេះនៅគេហដ្ឋានគ្រួសារសព ស្ថិតនៅផ្ទះលេខ១៣ DEo ផ្លូវលំក្រុមទី៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖