ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ! រថយន្តយីឌុបដឹកឈើ១គ្រឿង ជាប់អន្ទាក់សមត្ថកិច្ច អាចភូតកុហកលុយកាក់ដល់សមត្ថកិច្ចតាមផ្លូវ

ចែករំលែក៖

    ខេត្តពោធិ៍សាត់ ៖ នៅយប់ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សមត្ថកិច្ចជំនាញព្រៃឈើ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងខេត្តពោធិ៍សាត់ សហការបង្ក្រាបរថយន្តយីឌុប(វ៉េអង)១គ្រឿង ដោយមានផ្ទុកឈើអារពេញរថយន្ត ខណៈគេសង្ស័យការបង្រ្កាបនេះ ដោយសាតែជនប្រព្រឹត្តភូតកុហកលុយកាក់សមត្ថកិច្ចតាមផ្លូវញឹកញយពេក នេះបើយោងប្រភពពីពលរដ្ឋភូមិស្ទឹងថ្មី ។

 ទោះជាយ៉ាងណានេះ ជាព័ត៌មានបឋម! សូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ ៕

ដោយ ៖ ប៉ឹម ពិន


ចែករំលែក៖