ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តTritonបេីកបុករថយន្តកូរ៉េពីក្រោយបណ្តាលឱ្យក្រឡាប់ផ្ងារជេីង

ចែករំលែក៖

    ភ្នំពេញ​៖​ រថយន្តកូរ៉េដឹកសំរាមមួយគ្រឿងបានក្រឡាប់ផ្ងារជេីងរងការខូចខាតខណៈដែលកំពុងបេីកបរបំណងឆ្លងផ្លូវត្រូវរថយន្តម៉ាកTritonបេីកមកបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២២​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិព្រៃកំបុត​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េ​ដឹកសំរាម​ ពណ៌ខៀវ​ ពាក់ស្លាកលេខកណ្តាល2A-4145 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីង  ខណៈមកដល់ចំណុចកេីតហេតុបានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ទៅក្រោយវិញស្រាប់តែមានរថយន្តម៉ាកTriton ពណ៌ស​ ពាក់ស្លាកលេខតាកែវ​ 2C-0008 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿងលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរថយន្តដឹកសំរាមក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ។ 

    ក្រោយពេលកេីតហេតុភាគីខាងរថយន្តបង្កបានចេញថ្លៃជួលជុលទៅលេីរថយន្តកូរ៉េដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖