ព័ត៌មានទាន់ហេតុការណ៍៖

លីបង់រៀបចំការបោះឆ្នោតសភាជាលើកដំបូង ក្រោយការផ្ទុះកំពង់ផែសម្លាប់មនុស្សអស់ជាច្រើន

ចែករំលែក៖

នៅថ្ងៃទី១៥ខែឧសភា ពលរដ្ឋលីបង់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាលើកដំបូង ក្រោយការផ្ទុះនៅកំពង់ផែ Beirut និងសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ។
ក្រោយរយៈពេលជាច្រើនខែមិនអាចកំណត់បាននៅថ្ងៃទី ១៥ខែឧសភា ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសលីបង់បានបើកទ្វារដំណើរការចាប់ពីម៉ោង ៧ព្រឹក ។ ពលរដ្ឋដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ នឹងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ១២៨រូបក្នុងរដ្ឋសភាលីបង់ថ្មី។
នេះជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីការផ្ទុះនៅកំពង់ផែ Beirut កាលពីឆ្នាំ២០២០ និងការធ្លាក់ចុះសេដ្ឋកិច្ចជាតិ ។ ការបោះឆ្នោតគឺជាការសាកល្បងពីសមត្ថភាពដឹកនាំរបស់ក្រុមហេប៊ូឡាស់ ដែលមានអីរ៉ង់គាំទ្រ និងសម្ព័ន្ធមិត្តមានសំឡេងភាគច្រើនក្នុងសភា អាចបន្តរក្សាការគ្រប់គ្រងក្នុងរដ្ឋសភាដែរឬទេ?
ការបោះឆ្នោតកាលពីឆ្នាំ២០១៨ ក្រុម ហេប៊ូឡាស់ បានទទួលជ័យជម្នះដោយមាន៧១កៅអីក្នុងចំណោម១២៨ក្នុងរដ្ឋសភា ។ ជ័យជម្នះនោះបានធ្វើឱ្យលីបង់ កាន់តែឃ្លាតឆ្ងាយពីលោកខាងលិច ដោយកាន់តែជិតស្និទ្ទជាមួយអុីរ៉ង់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Sky News Arabia)


ចែករំលែក៖