ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ដោយសារភ្លើងកំហឹងរបស់ប្ដីទាញកាំបិតខ្វែវ កាប់បង្កការភ្ងាក់ផ្អើលនៅវេលាម៉ោងប្រមាណជិត ៨យប់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ឋិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចព្រំដែនប្រាប់ថា ស្ត្រីរងគ្រោះ (ប្រពន្ធ)ឈ្មោះ ព្រំ ផល្លី អាយុ ៥៦ ឆ្នាំនៅភូមិកើតហេតុមុខរបរ កម្មករ និង ជាអ្នករាំក្នុងវង្សភ្លេងស៊ៃយុំា រីឯជនបង្ក(ប្តី) ឈ្មោះ វែង ខៀវ អាយុ៥៣ឆ្នាំនៅភូមិជាមួយគ្នា។
សមត្ថកិច្ចព្រំដែនបញ្ជាក់ថាមុនកើតហេតុ ស្ត្រីរងគ្រោះ(ប្រពន្ធ) បានសុំប្តីទៅស្រុក ដើម្បីទៅលេងកូន តែប្តីមិនឲ្យទៅទើបឈានដល់ការ ឈ្លោះប្រកែកគ្នា រហូតដល់ផ្ទុះកំហឹងឈានដល់ជនសង្ស័យ ជាប្តី ទាញកាំបិតខ្វែវ កាប់ ប្រពន្ធបណ្ដាញឲ្យរងបួសធ្ងន់ចំផ្នែកក្បាល និង ដាច់ស្លឹកត្រចៀក ខាងឆ្វេង ព្រមទាំង ដាច់ដៃ ខាងឆ្វេងផងដែរ ។
ក្រោយកើតហេតុ គេសង្កេតឃើញថា មានកម្លាំងនគរបាល ជំនាញ នៃអធិការក្រុងប៉ោយប៉ែត បានចុះមកដល់ ទីតាំង កើតហេតុដើម្បី ធ្វើកំណត់ហេតុនិងតាមស្វែងរកជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់។ រីឯជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកតាមរថយន្តសង្រ្គោះបន្ទាន់ យកទៅសង្គ្រោះ និង ព្យាបាល នៅមន្ទីរពេទបង្អែកក្រុងប៉ោយប៉ែត ៕
ករណីខាងលើលោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២ នេះថាករណីប្ដីកាប់ប្រពន្ធនេះខាងសមត្ថកិច្ចកំពុងតែស្វែងរកឃាត់ជនសង្ស័យ។
ចំណែកជនរងគ្រោះរងរបួសធ្ងន់ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
លោកបញ្ជាក់ថា គ្រួសារខាងលើតែងតែមានជម្លោះគ្នាជាប្រចាំហើយអ្នកស្រុកក៏មិនសូវមានការចាប់អារម្មណ៏លុះដល់ថ្ងៃកើតហេតុក៏ប្ដីមានអំពើរហិង្សាលើគ្រួសារហើយក៏រត់បាត់តែម្ដង ហើយកម្លាំងលោកកំពុងតែស្រាវជ្រាវផងដែរ ៕
ដោយ ៖ វណ្ណា