យ៉ាងហោចណាស់ក៏មានមនុស្ស ម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅព្រះវិហារGeneva Presbyterian រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី ១៥ខែឧសភា(ពេលវេលានៅអាមេរិក)។
នៅក្នុងចំណោមអ្នករងរបួស មាន៤នាក់រងរបួសធ្ងន់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ និងម្នាក់ទៀតរងរបួសស្រាល ។
ស្នងការប៉ូលិស ស្រុក Cam បានឱ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី១៥ខែឧសភា។ កម្លាំងប៉ូលិសចាប់បានជនសង្ស័យម្នាក់ និងរឹបអូសបានអាវុធមួយចំនួនផងដែរ។ .កម្លាំងប៉ូលិសមិនទាន់វិភាគអ្វីជុំវិញការបាញ់ប្រហារខាងលើនោះឡើយ ។
មន្ត្រីការិយាល័យអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា កម្លាំងសន្តិសុខកំពុងតែធ្វើការជាមួយមន្ត្រីក្នុងតំបន់ដើម្បីបញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារ។
កន្លងមក បុរសវ័យ១៨ឆ្នាំម្នាក់ បានធ្វើសកម្មភាពបាញ់មនុស្សស្លាប់ចំនួន១០នាក់នៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង (Buffalo) នៃរដ្ឋញូវយ៉ករបស់សហរដ្ឋអាមេរិក។ លោក ចូសេព ហ្ក្រាម៉ាកលៀ (Joseph Gramaglia) ស្នងការប៉ូលិសទីក្រុង Buffalo បានឱ្យដឹងថា ខ្មាន់កាំភ្លើងខាងលើ គឺជាជនស្បែកស មានពាក់ឈុតការពារ ព្រមទាំងប្រដាប់ការពារមុខនៅពេលធ្វើសកម្មភាពបាញ់ប្រហារ។ បើតាមលោក Gramaglia មនុស្សបាត់បង់ជីវិតក្នុងហេតុការណ៍នោះ មានចំនួន១០នាក់ និងរបួស៣នាក់ ហើយ១១នាក់ក្នុងចំណោមជនរងគ្រោះ គឺជាជនស្បែកខ្មៅ៕
ដោយ៖ ធីរីណា(រូបថត ៖ AP)