យ៉ាងហោចណាស់ក៏មានមនុស្ស ម្នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍នៃការបាញ់ប្រហារមួយនៅក្នុងពិធីជប់លៀងនៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី២១ខែឧសភា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់សម្តីលោក Equino Thomas ស្នងការប៉ូលិសស្រុក San Bernardino ដែលបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងក្រុមហ៊ុនដែលមានទីតាំងនៅជិតមហាវិថី Palms ហើយដែលក្នុងពេលនោះមានមនុស្សជាច្រើនចូលរួមពិធីជប់លៀង។
នៅពេលនេះដែរ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីបាញ់ប្រហារខាងលើ ។ ប៉ុន្តែទោះជាយ៉ាងណាក្តី នៅមិនទាន់មានព័ត៌មានស្តីពីជនដៃដល់នោះទេ ថាតើត្រូវប៉ូលិសចាប់ខ្លួនឬក៏បានគេចខ្លួនបាត់នោះនៅឡើយ។
ចំពោះហិង្សាពាក់ព័ន្ធនឹងបទល្មើសកាំភ្លើងបានកើតឡើងនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក ដោយសារតែការប្រើប្រាស់កាំភ្លើងខុសច្បាប់ជាច្រើន ៕ ដោយ៖ ធីរីណា
រូបថត ៖ USA TODAY