ប្រទេសជប៉ុន ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកឯកអគ្គរាជទូតកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីស្វាគមន៍និងសំណេះសំណាល រៀបចំដោយសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន ដែលមានការចូលរួមពីលោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន លោកស្រី OBUCHI Yuko សមាជិកសភា និងជាអគ្គលេខាធិការ សម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន លោក KIUCHI Minoru សមាជិកសភានិងជាលេខាធិការសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន ព្រមទាំងលោក លោកស្រី សមាជិក សមាជិកានៃសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងមន្ត្រីក្រសួងការបរទេសជប៉ុនមួយចំនួនផងដែរ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេកស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានជម្រាបអង្គពិធីពីជោគជ័យនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ពីស្ថានភាពនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំនេះរបស់កម្ពុជា និងការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ ៕
ដោយ ៖ សិលា